➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
FACEBOOK ៖ បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ (រហ័សនាមរដ្ឋមន្ត្រីហ្វេសប៊ុក) នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់បងៗប៉ូលីសចរាចរ ដែលបានស្ទុះមកវាយឡានរបស់លោក ដោយសារក្មេងមិនបានដឹងផ្លាកសញ្ញា ហាមបត់ឆ្វេង។ខាងក្រោមនេះគឹជាខ្លឹមសារទាំងស្រុង ដែលបានលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ដោយសរសេរថា៖ ធ្លាប់តែឃើញប្រជាពលរដ្ឋប្ដឹងថានគរបាលចរាចរក្រុងខ្លះសាហាវៗ ពេលនេះខ្ញុំឃើញផ្ទាល់ភ្នែកពិតជាសាហាវដូចគេថាមែន ។ គ្រាន់តែឡានបើកបត់ឆ្វេងខុសស្លាកសញ្ញាហាមឃាត់ព្រោះតែក្មេងបើកមិនដឹង ស្រាប់តែអាមន្ត្រីចរាចរក្រុងថោកទាបស្ទុះមកវាយឡានចង់កំពឹត ។
ស្ដាយដែរកូនមិនឈប់ឡាន បើឈប់ឡានចុះទៅទះកំភ្លាងអាថោកនិងម្ដង ។ ពួនស្ទាក់ដូចចោរ បើឃើញគ្នាខុសហៅគ្នាអោយឈប់ទៅ បែជាស្ទុះមកវាយឡាន ពិតជាថោកណាស់អាថោក ។
មិនដឹងអាថោកនងវារៀននៅសាលានគរបាលណាទេបានវាពាលបែបនេះ ។ ទង្វើអាក្រក់របស់អាថោកទាបនេះ បានធ្វើអោយគេស្អប់ដល់មន្ត្រីចរាចរល្អត្រឹមត្រូវភាគច្រើនទៅវិញ ។
( ជូនអាមន្ត្រីថោកយាមនៅផ្លូវសុធារស មុខ ប៊ៀលប្រាយ ម៉ោង ១០:០៥នាទី មុននេះ )
ថ្ងៃណាទើបបំបាត់ពួកចរាចររាជធានីពួនស្ទាក់ដូចពួកចោរបាន ? ពេលខ្លះស្ទុះមកទាញដៃម៉ូតូគេអោយដួលក៏មាន ពេលខ្លះវ៉ៃឡានម៉ូតូគេ តើឡានម៉ូតូគេនិងលុយម៉ែពួកអាចរាចរថោកអស់នោះទិញអោយគេមែន ? ល្ងាចនេះចេញវីដេអូនិយាយរឿងនគរបាលចរាចររាជធានីម្ដង ។ ប្រហែលមេមិនអប់រំទេមើលទៅបានកូនចៅពាលម្លឹងៗ ។
ខ្ញុំសួរដូចឆោតមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ ដែលលើកដៃវ៉ៃឡានគេ តើឡានគេជិះនិងយកលុយម៉ែឪវាមកទិញមែន ?
នៅក្នុងនោះដែរ ក៏មានអ្នកឆាតខលមិន ពាក់ព័ន្ធនិងភ្លើងសញ្ញាចរាចរនៅតាមបណ្តាស្តុបមួយចំនួន ថា៖ ពូៗប៉ូលីសនៅភ្លើងស្តុុបមួយចំនួនធំ គាត់ចាប់ឡានឆ្លងស្តុបលឿងពាក់កណ្តាលផ្លូវ ពិបាកនិយាយជាមួយគាត់ណាស់ ពេលជិះព័ណបែតងដល់ពេលពាក់កណ្តាលផ្លូវបានលឿង ពេលនោះគាត់ថាខុសហើយ ចឹងអោយឈប់កណ្តាលនឹងតែម្តងអី ៕
ជួនកាលជិះលើសគំនូសហើយចាប់លឿងក៏ឈប់មិនហានទៅទេព្រោះខុស តែបែជានៅលើគំនូស ត្រូវគេថតផុសពេញទឹកពេញដីទៀត៕ បើភ្លើងស្តុបមានដាក់លេខល្អជាង៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧