Pages - Menu

អស់ទាស់! សម័យឥលូវលក់គ្រឿងញៀនតាម Online ទៀត សូមសមត្ថកិច្ចជួយចាត់វិធានការផង!

ដោយសារតែបច្ចេកវិទ្យាជឿនលឿន គេសង្កេតឃើញបច្ចុប្បន្នមនុស្សជាច្រើនបានងាកមកធ្វើការប្រកបរបររកស៊ីតាមអនឡាញដូចជាការលក់ទំនិញផ្សេងៗជាដើម ដោយសារតែវាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងអ្នកលក់ និងអ្នកទិញ។ ដោយសារតែការលក់ដូរនេះមានលក្ខណៈទូលំទំលាយពេក ធ្វើឲ្យមនុស្សមួយចំនួនប្រកបរបរមិនត្រឹមត្រូវនៅតាមបណ្តាញអនឡាញនេះផងដែរ។ ជាក់ស្តែងដូចគណនីខាងក្រោមនេះបានធ្វើការបង្ហោះលក់គ្រឿងញៀនជាសាធារណៈតែម្តង ដោយមិនខ្លាចញញើតកម្លាំងសមត្ថកិច្ចទាល់តែសោះ។
ម្ចាស់គណនីឈ្មោះ “បងកែវ អង្គរជុំ” បានសរសេរដូច្នេះថា “ទឹកកកលក់អស់ហើយលូវដល់ងៃឡើងទៅយកទឹកកកបងនៅថៃ មានបងប្អូនណាត្រូវការអាចទាក់ទងមកខ្មុំបាទបានមានសេវាដឹកជុញជូនដល់កន្លែបេនឡានក្រុងសាខានៅស្រុកអង្គជុំ ខេត្តសៀមរាប ភូមិចាលរការ..លេខទូរសព័្ធ 0643319099 ទឹកកក 5.00.1g=150$, 1ជ្រុង=1000$, 1gថៃ =50$, 1ហុន=30$,1កញ្ចប់មានចាប់ពី10$ដល់20$ យកចាបពី1gឡើងទៅមានសេវាដឹងជុញជូនដល់ផ្ទះ #ជក់ថ្ងៃមិនក្រុបជក់យប់បន្ថែម