Pages - Menu

គ្រូដាក់កិច្ចការឲ្យសរសេរតែងសេចក្តី ហើយក្មេងស្រីម្នាក់នេះបានសរសេររៀបរាប់ពីជីវិត ដែលនឹកស្មានមិនដល់ ធ្វើឲ្យគ្រូអានហើយរន្ធត់ចិត្តរកអ្វីនិយាយមិនត្រូវ



ថៃ៖ យុវសិស្សវ័យ១២ឆ្នាំរស់នៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ម្នាក់បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានសរសេរតែងសេចក្តីមួយរៀបរាប់អំពីរឿងរ៉ាវ ដែលម្តាយរបស់នាងបង្ខំឲ្យនាងរួមភេទជាមួយបុរសម្នាក់ ដើម្បីជាថ្នូរនឹងប្រាក់មួយចំនួន។ សិស្សស្រីរូបនេះរៀននៅថ្នាក់ទី៦ ហើយនាងត្រូវបានគ្រូបង្រៀនរបស់នាងដាក់កិច្ចការឲ្យសរសេរតែងសេចក្តីមួយរៀបរាប់ពីជីវិតខ្លួនឯង។


ក្នុងសំណេរតែងសេចក្តីនោះនាងបានរៀបរាប់ថា នាងត្រូវបានម្តាយរបស់នាងវាយបង្ខំឲ្យរួមភេទជាមួយមន្រ្តីអាជ្ញាធរម្នាក់ក្នុងតម្លៃ ៥០០បាតសម្រាប់ការរួមភេទម្តង។ ដោយទ្រាំមិនបាននាងរត់គេចខ្លួនទៅផ្ទះមិត្តភក្តិ និងក្រោយមកបានរកអង្គការមួយ ដែលមានឈ្មោះថា Paveena Foundation for help ដើម្បីជួយនាង។ បន្ទាប់ពីបានដឹងរឿងនេះ គ្រូបង្រៀនរបស់នាងបានទៅប្តឹងប៉ូលិសប្រចាំតំបន់ ដើម្បីជួយរកយុត្តិធម៌ឲ្យនាង។ ហើយឥលូវនេះ ខាងប៉ូលិសកំពុងបើកការស៊ើបអង្គេត និងតាមរកចាប់ខ្លួនជនដែលពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទលើកុមារមិនទាន់គ្រប់អាយុនេះ៕