ខេត្តបាត់ដំបង ៖ អនុវត្តតាមការណែនាំពីសំណាក់លេាកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧:១៥នាទី នេះកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះ១ ករណី នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ក្នុងនោះបានឃាត់ខ្លួនអ្នកលេងល្បែងស៉ីសងខុសច្បាប់ (អាប៉ោង) ចំនួន ៧នាក់ ដកហូតមេអាប៉ោង ចំនួន ០២, កម្រាលហាន់តោ០១ , ប្រាក់រៀលចំនួន ៥៣០,០០០ រៀល , ម៉ូតូ ០៤ គ្រឿង ។ បច្ចុប្បន្នកំពុងសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធី ។