កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ មានដំណឹងមួយ ដែល Live ផ្ទាល់ចេញពី Account បណ្ដាញសង្គម Facebook ដែលមានឈ្មោះថា ឯក រម្យនា ដែលបានចុះមកជួបអ្នកមីង ដែលជាម្ដាយបង្កើតរបស់ ប្អូនប្រុសកម្លោះ វ៉ាន់ ស៊ុន និងបានចុះបញ្ជីរ យ៉ាងញាប់ដៃញាប់ជើង ដើម្បីទាមទាររកយុត្តិធម៌ ដល់ក្មេងប្រុសម្នាក់ដែលរងការចោទប្រកាន់ នៅមន្ទីរពេទ្យ សង់តេអង្គរ ។
បើតាមខ្សែវីដេអូ Live បានបញ្ជាក់ថា គឺគាត់បានឡើងពីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីជួយដល់ វ៉ាន់ ស៊ុន ក៏បានសាកសួរ វ៉ាន់ ស៊ុន និង ម្ដាយឪពុករបស់ វ៉ាន់ ស៊ុន ដោយបានចំណាយពេល វេលា ដោយមិនបានទៅធ្វើការផងដែរ គោលបំណង គឺដើម្បីស្វែងរក យុត្តិធម៌ក្នុងរឿងមួយនេះ ។
បងស្រីដែលបាន Live បាននិយាយថា ពួកគាត់ពុំដែលស្គាល់ វ៉ាន់ ស៊ុន និង ឪពុកម្ដាយរបស់គេនោះទេ ហើយថែមទាំងបានប្រាប់ម្ដាយរបស់ វ៉ាន់ ស៊ុន និយាយក្នុងវីដេអូ Live ដើម្បីប្រាប់ពីសាច់រឿងមួយចំនួន តែអ្នកមីងមិនបានរ៉ាយរ៉ាប់ច្រើនទេ ។
គ្មាននណាម្នាក់ដែលបានស្គាល់ ឈ្មោះរបស់លោក ឧកញ្ញ៉ានោះទេ តែម្ចាស់អាខោន ខាងលើ ដែលកំពុង Live វីដេអូ តាមបណ្ដាញសង្គមក៏បាន និយាយថា ព្រឹកមិញនេះ គឺលោក ឧកញ៉ាបានទៅជួប វ៉ាន់ ស៊ុន ផ្ទាល់នៅឯគុក ដើម្បីសួរនាំ ក៏ដូចជាបំពេញសំណុំរឿង ដើម្បីរកយុត្តិធម៌ ។
ពីដំបូង ម្ចាស់ Account ខាងលើបានបញ្ជាក់ផងដែរ ម្ដាយ ឪពុករបស់ វ៉ាន់ ស៊ុន មានការខ្លាចរអារ ព្រោះថា គាត់ក្រីក្រ ពុំមានលទ្ធភាព ក្នុងការជួយវ៉ាន់ ស៊ុន ផង ប៉ុន្តែក្រោយមក បើតាមសម្ដីរបស់ បងស្រីដែលបាន Live វីដេអូ លោក ឧកញ្ញ៉ាមិនបានឲ្យ ម្ដាយ និងឪពុករបស់ ស៊ុន អស់លុយនោះឡើយ ។
រឿងរ៉ាវនេះ កើតឡើងជិតមួយសប្ដាហ៍ទៅហើយ ដោយសារតែម្ចាស់ Account បានធ្វើការចេញ Live វីដេអូ និយាយពីរឿងរ៉ាវ មួយចំនួនដែលទាក់ទងនឹងពេទ្យ ឬយ៉ាងណា ទើបមានលោកឧកញ្ញ៉ាម្នាក់បានធ្វើការ ចេញមុខជួយដល់ វ៉ាន់ ស៊ុន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងយ៉ាងដូច្នេះ ។