រាជធានីភ្នំពេញ ៖ បងប្អូនបង្កើត៤នាក់បានឈ្លោះគ្នាឡើងផ្អើលពេញភូមិ និងផ្អើលសមត្ថកិច្ចចុះមកដល់ផ្ទះ ដោយសារតែរឿងទាមទារឲ្យចែកទ្រព្យសម្បត្តិគ្នាទាំងឪពុកម្តាយនៅរស់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំនៅចំណុចផ្ទះមួយកន្លែងនៅក្រោយប៉ុស្តិ៍វាលវង់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមិនដឹងថាជាមានរឿងអីនោះទេ បានជាបងប្អូនគេទាំង៤នាក់ឈ្លោះប្រកែកគ្នាឡើងផ្អើលពេញភូមិ និងផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុស្មានថាមានរឿងអី សមត្ថកិច្ចចូលទៅសួរនាំទើបដឹងថាឈ្លោះប្រកែករឿងចែកទ្រព្យសម្បត្តិគ្នាអត់ដាច់ស្រេច ទើបសមត្ថកិច្ចបានណែនាំកុំឲ្យឈ្លោះប្រកែកគ្នាក៏នាំគ្នាចូលដេក ។
បើតាមសំដីរបស់បងស្រីធំរបស់គេទាំង៤នាក់សុំមិនបញ្ចេញឈ្មោះគាត់ប្រាប់ឲ្យដឹងថាប្អូនប្រុសទី២របស់គាត់បានទាមទារចែកទ្រព្យសម្បត្តិ ប៉ុន្តែគាត់ប្រាប់ថាឱពុករបស់គាត់នៅរស់ទេ ហេតុអីបានជាចង់ចែកទ្រព្យសម្បត្តិ ហើយប្អូនស្រី និងប្អូនប្រុសពៅគាត់មិនព្រមចែក បានហាមគាត់កុំឲ្យស្រែកឡូឡា ប៉ុន្តែប្អូនប្រុសទី២មិនព្រមស្តាប់ក៏ហៅឲ្យសមត្ថកិច្ចចាប់គាត់យកទៅប៉ុស្តិ៍វាលវង់ ដើម្បីពិនិត្យទឹកនោមមើលចង់ដឹងថាមានប្រើប្រាស់ថ្នាំញៀនអត់ បែរជាមិនព្រមទៅក៏ស្រែកឡូឡាផ្អើលគេឯង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានជួយសម្របសម្រួលបងប្អូនគេទាំង៤នាក់ឲ្យចូលទៅដេកចាំស្អែកមានការអីចាំឡើងទៅប៉ុស្តិ៍រកខុសត្រូវគ្នាទៀតកុំឲ្យរំខានអ្នកជិតខាងទាំងយប់ ៕
ប្រភពពី : កោះសន្តិភាព