រាជធានីភ្នំពេញ ៖ ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានធ្វើការបង្ហាញសារជាដំណឹងមួយ នៅក្នុងឱកាសចូលរួមអបអរសាទរ ទិវាសេរីភាព សារព័ត៌មានសកលលោក ៣ ឧសភា, លើកទី១៦ ខ្ញុំសូមជូនលោក អ្នកបានដឹងពីស្ថិតិចំនួនអង្គភាព សារព័ត៌មានជាតិ និងអង្គភាពសារព័ត៌មានបរទេស កំពុងធ្វើការផ្សព្វផ្សាយនៅកម្ពុជាយើងគឺមានចំនួន ៥៣០ អង្គភាព ។
ដោយក្នុងនោះមាន ៖
- កាសែតផ្សាយជាភាសា បរទេសមានចំនួន ៤៣ អង្គភាព,
- ទស្សនាវដ្តី ចំនួន ៣០៦ អង្គភាព,
- ព្រឹត្តិប័ត្រព័ត៌មានចំនួន ៤២ អង្គភាព,
- ការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជាមានចំនួន ២១អង្គភាព
- ស្ថានីយ៍វិទ្យុចំនួន ២២១
- ស្ថានីយ៍ទូរទស្សន៍ចំនួន ២២
- ទូរទស្សន៍ផ្សាយបន្តចំនួន ១១២ ស្ថានីយ៍,
- ទូរទស្សន៍ផ្កាយរណប តេជោ ធីវី មាន ០១ ស្ថានីយ៍
- ទូរទស្សន៍ឌីជីថល (Digital Pay-TV) មានចំនួន ០៤ ស្ថានីយ៍
- ទូរទស្សន៍អនឡាញ (Online TVs) មានចំនួន ៥៨ អង្គភាព កំពុងធ្វើអាជីវកម្មនៅកម្ពុជា ។
សូមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា យកគ្រឹះថែរក្សាការពារ សុខសន្តិភាព ធ្វើជាគោលការណ៏ សារវ័ន្ត សម្រាប់ជាតិខ្មែរយើង៕ [AhBoYz]