Pages - Menu

ផ្លូវ​ស្ទះ​ពេក ​បុរសម្នាក់បើករថយន្ត Pirus យ៉ាង​លឿន​វ៉ា​គេ​ឯង ចុង​ក្រោយ​បើក​ឡើង​ទៅ​ឈរ​លើ​ទ្រូង​ផ្លូវ​ស្អាត


រាជធានី​ភ្នំពេញ: យុវជន​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កាម​រី​ព្រូស ក្នុង​ល្បឿន​លឿនមិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បុក​ឡើង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បញ្ឈរ​ក​ង់​២​ឡើង​លើ បណ្តាល​អោយ​រង​ការ​ខូច​ខាត​ទាំង​រថយន្ត និង​របាំង​ថ្ម នៅ​ចំណុច​ក្បែរ​ស្តុប​ទេពផន ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​​ដេប៉ូ១ ខណ្ឌ​ទួល​គោក នា​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។


រថយន្ត​បង្ក​ហេតុម៉ាក កាមរី​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ បាត់​ដំបង 2B-1546 បើកបរ​ដោយ​យុវជន​ម្នាក់​វ័យ​ប្រមាណ​២០​ឆ្នាំ ។


ប្រភព​អោយ​ដឹង​ថា យុវជន​ខាង​លើ​បើក​បរ​រថយន្ត តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​​ដៅពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរ​សម លុះ​មក​ដល់​ចំណុច​ខាង​លើ ទំនង​ជា​វ៉ា​នឹង​អ្វី​មួយ​ដែល​នៅ​ពី​មុខ​ខ្លួន ស្រប​ពេល​នោះ​ចរាចរណ៍​នៅ​ទី​នោះ​កំពុង​ស្ទះ ក៏​ស្រាប់​តែ ជ្រុល​ចង្កូត​បុក​កំរោល​ឡើង​បញ្ឈរ​ជើង​២​លើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​តែ​ម្តង ។


ក្នុង​គ្រោះថ្នាក់​ខាង​លើ​នេះ បាន​បណ្តាល​អោយ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ត្រូវ​រង​ការ​ខូច​ខាត​ដាច់​ចេញ​ពី​គ្នា​ដោយ​ឡែក​រថយន្ត ត្រូវ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ គួរ​សម ។


ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន រួម​ជា​មួយ​នគរបាល​ជំនាញ​ចុះ​អន្តរាគមន៍ វាស់​វែង​ស្ទូច​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​បន្ត​នីតិ​វិធី​ច្បាប់ ៕

រូបភាពពី ៖ ដំណឹងយប់មិញ