Pages - Menu

ទៅ​លេង​បុណ្យ​ភូមិ មិន​ចាំបាច់បារម្ភ​​​រឿង​​​​​កន្លែង​​​​ចត​ម៉ូតូ​-ឡាន ត្រៀមតែខ្លួនដើរ​លេង​ម៉ា​សប្បាយ​ទៅ


បុណ្យ​ភូមិ​​​លើក​ទី​៤ ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​វត្ត​ទួល​ក្រសាំង​ ឃុំ​​រការ​ខ្ពស់​ ស្រុក​ស្អាង ខេត្ត​​កណ្ដាល នា​ថ្ងៃ​ទី​១​​នេះ​ មាន​មនុស្ស​ទៅ​ចូល​រួម​​​យ៉ាង​ច្រើន ជា​ពិសេស​យុវវ័យ​​​​​​។


សម្រាប់​អ្នក​ចង់​ទៅ​​ចូល​រួម​​​ព្រឹត្តិការណ៍​​​សប្បាយ​រីករាយ​ខាង​លើ​​ អាច​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ជា​ច្រើន ដែល​ដូច​ជា​ឡាន​ក្រុង​​បុណ្យ​ភូមិ ឡាន​តាក់​ស៊ី​បុណ្យ​ភូមិ និង​រ៉ឺម៉ក​​កង់​បី​បុណ្យ​ភូមិ​ ​មាន​ទី​តាំង​នៅ​ស្តាត​អូឡាំពិក។ ដោយ​ឡែក​​អ្នក​ធ្វើ​ដំណើរ​​ទៅ​​​វត្ត​ទួល​ក្រសាំង​ តាម​មធ្យោបាយ​​ផ្ទាល់​ខ្លួន ដូច​ជា​ម៉ូតូ​ឡាន​អាច​​ចូល​ចត​ នៅ​ទី​នោះ​បាន​​ ដែល​មាន​ទី​តាំង​ធំ​ទូ​លាយ មិន​បារម្ភ​​ខ្វះ​កន្លែង​ចត។


​តម្លៃ​សំបុត្រ​ផ្ញើ​ម៉ូតូ​ ១​គ្រឿង ​គឺ​៖ ១៥០០រៀល


​តម្លៃ​សំបុត្រ​ផ្ញើ​ឡាន ​១​គ្រឿង​ គឺ​៖ ៣០០០​រៀល​


កុំ​ភ្លេច​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ណា! 

បង​សប្បាយ​ក៏​​នៅ​ទី​នោះ​ដែរ៕ ​​

ដកស្រង់បន្តពី : Sabay