Pages - Menu

គូស្នេហ៍ថ្មីថ្មោងមួយគូ បន្ទាប់ពីថ្ងៃធ្វើការដ៏មមាញឹកហើយ រំពេចនោះប្រពន្ធក៏នឹកឃើញសួរប្ដីនូវសំណួរសាមញ្ញៗមួយចំនួនថា


នៅថ្ងៃមួយ គូស្នេហ៍ថ្មីថ្មោងមួយគូបាននាំគ្នាអង្គុយមើលទូរទស្សន៍ជាមួយគ្នាបន្ទាប់ពីថ្ងៃធ្វើការដ៏មមាញឹកហើយរំពេចនោះប្រពន្ធក៏នឹកឃើញសួរប្ដីនូវសំណួរសាមញ្ញៗមួយចំនួន។


    ប្រពន្ធ ៖ តើបងឯងផឹកប៊ីយែរទេ?

    ប្ដី ៖ ផឹកតើ!

    ប្រពន្ធ ៖ តើបងឯងផឹកប៉ុន្មានដបមួយថ្ងៃ?

    ប្ដី ៖ ប្រហែល៣ដប។

    ប្រពន្ធ ៖ តើបងឯងទិញក្នុងមួយដបប៉ុន្មាន?

    ប្ដី ៖ ៥ដុល្លារបូកទាំងលុយធីប។

    ប្រពន្ធ ៖ ហើយបងឯងផឹកប៉ុន្មានឆ្នាំហើយ?

    ប្ដី ៖ ប្រហែល២០ឆ្នាំហើយ។

    ប្រពន្ធ ៖ អ៊ីចឹងប៊ីយែរមួយដបថ្លៃ៥ដុល្លារហើយបងឯងផឹកបីដបក្នុងមួយថ្ងៃ មានន័យថា បងចាយអស់៤៥០ដុល្លារក្នុងខែ។ ក្នុងមួយឆ្នាំ បងចាយអស់ប្រមាណ ៥.៤០០ ដុល្លារ។

    ប្ដី ៖ ត្រូវ!

    ប្រពន្ធ ៖ ប្រសិនក្នុងមួយឆ្នាំបងចាយអស់៥.៤០០ដុល្លារ អ៊ីចឹង២០ឆ្នាំចុងក្រោយបងចំណាយលុយលើប៊ីយែរអស់ ១០៨.០០០ ដុល្លារ?

    ប្ដី ៖ ត្រូវ!

    ប្រពន្ធ ៖ តើបងឯងដឹងអត់ថា ប្រសិនបើបងឯងមិនផឹកប៊ីយែរច្រើនបែបនេះ លុយទាំងនេះអាចដាក់ក្នុងគណនីសន្សំបាន។ ហើយបន្ទាប់ពីរាប់លុយដែលបងឯងគួរតែសន្សំបាន ឥឡូវបងឯងប្រហែលទិញបានយន្តហោះមួយគ្រឿងហើយ។

    ប្ដី ៖ អូចឹង! ចុះអូនឯងផឹកប៊ីយែរអត់?

    ប្រពន្ធ ៖ អត់ផង!    

ប្ដី ៖ ហើយចុះឯណាទៅយន្តហោះរបស់អូនឯង?