Pages - Menu

ប្រវត្តិខ្លីៗរបស់ ខុង ជឺ មហាទស្សនៈវិទូចិនមួយរូបដ៏ល្បីល្បាញ

ប្រវត្តិខ្លីៗរបស់ ខុងជឺ

បណ្ឌិតដំបូងបង្អស់គឺ ខុងជឺ បានកើតក្នុងឆ្នាំ ៥៥១ មុនគ.ស និងស្លាប់ប្រហែលក្នុងឆ្នាំ ៤៧៩ មុនគ.ស ។ គាត់ជាអភិជនតូចតាចម្នាក់ បានសិក្សាគម្ពីរបុរាណយ៉ាងជ្រៅជ្រះ ។ គាត់បានកំណត់លក្ខណៈសម្បត្តិដ៏វិសេសវិសាលរបស់មនុស្សល្អ ដែលបានមកពីការអប់រំ តាមរយៈការសិក្សារៀនសូត្រជាជាងការរៀនច្បាំង ។ គាត់បានប្រដៅអោយយើងគិតគូរពិចារណាជានិច្ចកាល ហើយខំព្យាយាមហ្វឹកហ្វឺនខ្លួនឯងឥតឈប់ឈរ ។

ខុងជឺ គឺជាមហាទស្សនៈវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនៈវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និង ជីវិតរស់នៅរបស់ប្រជាជនចិន ។                             

ទស្សនៈវិជ្ជា របស់គាត់ បានបញ្ជាក់ពីចរិយាធម៌របស់ បុគ្គល និងការគ្រប់គ្រង ដោយសច្ចៈធម៌នៃការទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិតាវ ជាដើម ។ ផ្នត់គំនិតរបស់ ខុងជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនៈវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ ។


ប្រភព​ Soeung Piseth