Pages - Menu

កម្មវិធី​ពិសេស​​ៗ​របស់ ​បុណ្យ​ភូមិ​ ​​នាំ​យក​​នូវ​ភាព​សប្បាយ​រីក​រាយ ​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​​ចូល​ឆ្នាំ​ខ្មែរ​ 


ត្រឹម​​តែ​ថ្ងៃ​ទី​១​សោះ មនុស្ស​ម្នា​ជា​ច្រើន​បាន​ទៅ​ចូល​រួម​​ក្នុង​​​កម្មវិធី​​របស់​បុណ្យ​​ភូមិ​យ៉ាងសប្បាយរីករាយ ដោយឆ្នាំ​នេះ ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​បុណ្យ​ភូមិ នាំ​យក​​នូវ​ភាព​សប្បាយ​រីក​រាយ​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​​ចូល​ឆ្នាំ​ខ្មែរ​ ។



សម្រាប់ថ្ងៃទី១​ ត្រូវនឹងថ្ងៃ​ទី៧​ មេសា ២០១៧នេះ​ បើ​តាម​ លោក ថៃ​ ឈៀង​ម៉េង ជា​អ្នក​សម្រប​សម្រួល​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ បុណ្យ​ភូមិ ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​​នា​ពេល​ល្ងាច គឺ​នឹង​មាន​​​ការ​លេង​ល្បែង​ប្រជាប្រិយ ការ​រាំ​កម្សាន្ត ការ​បង្ហាញ​ពី​វង់​ភ្លេង​មហោរី វង់​​ភ្លេង​មហោរី បវរកញ្ញាធ្លាក់ទឹក ហើយ​ជា​ពិសេស​នោះ​គឺ​​​​ការ​សម្ដែង​ល្ខោន​យី​កេ (រឿង​កាកី) ដែល​​គ្រប់​​គ្នា​កម្រ​បាន​ទស្សនា។




ជា​មួយ​គ្នា​នោះ សមាជិក​ក្រុម​ការងារ​បុណ្យ​ភូមិ​ខាង​លើ បាន​អំពាវនាវ​ឲ្យ​ អ្នក​ចូល​រួម​​​នៅ​កម្មវិធី​​ចូល​រួម​គោរព​​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ ពោល​គឺ​​ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​សមរម្យ​ ព្រោះ​កម្មវិធី​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វត្ត​។ 

បន្ថែម​ពី​នោះ គឺ​ហាម​​លើ​សកម្មភាព​មួយ​​ចំនួន​ដូច​​​ជា ការ​យក​កាំភ្លើង​បាញ់​ទឹក ការ​យក​គ្រឿង​ស្រវឹង​ ចូល​ទៅ​ក្នុង​វត្ត​ជា​ដើម​។



លោក ថៃ​ ឈៀង​ម៉េង អ្នក​សម្រប​សម្រួល ​ព័ត៌មាន​ របស់​បុណ្យ​ភូមិ​ 




គួរ​រំលឹក​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​ បុណ្យ​ភូមិ​​តែង​តែ​នាំ​​​មក​នូវ​កម្មវិធី​ពិសេស​ៗ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​​​ខ្មែរ​ ទៅ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ជូន​សាធារណជន​ប្រុស​ ស្រី​។ ហើយ​បុណ្យ​ភូមិ​ឆ្នាំ​នេះ គឺ​ប្រារព្ធ​ឡើងក្រោមប្រធានបទ ឆ្នាំរកា (សត្វមាន់ កុកគ្រូ) ​នៅ​​ក្នុងបរិវេណ ​វត្ត​ទួល​ក្រសាំង​ ចាប់​ពី​ថ្ងៃ​​ទី ៧ ៨ និង​ទី ៩​ ខែ​មេសា ឆ្នាំ២០១៧ (រយៈ​ពេល​៣​ថ្ងៃ​)៕ ប្រភពពី Sabay