Pages - Menu

មុននេះបន្តិច មានរថយន្តកុងទីន័រ ក្រឡាប់នៅលើស្ពានព្រះមុនីវង្ស(ចាស់) ដោយសារតែ អ្នកបើកបរងងុយដេក

រាជធានីភ្នំពេញ ៖ មុននេះបន្តិចមានរថយន្តកុងទីន័រ ស្លាកលេខភ្នំពេញ 3B-1738 ក្រឡាប់នៅគល់ស្ពានព្រះមុនីវង្ស(ចាស់) ខណ្ឌច្បារអំពៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋចេញមកចោមរោមមេីលយ៉ាងច្រេីនកុះករ ។ ហេតុការណ៍ក្រឡាប់រថយន្តខាងលេីនេះ កេីតឡេីងកាលពីវេលាម៉ោង០៩៖១០នាទីយប់  ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។


ក្រោយកេីតហេតុគេឃេីញមានកម្លាំងសមត្ថកិច្ច នគរបាល នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារ ចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍នៅកន្លែងកេីតហេតុផងដែរ។


បេីតាមអ្នកឃេីញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា មូលហេតុនោះគឺដោយសារតែអ្នកបើកបរងងុយដេក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីលេីនេះ មិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ ។ 


បច្ចុប្បន្នកម្លាំងនគរបាលបានទាក់ទងហៅរថយន្តស្ទូច មកស្ទូចទាញរថយន្តកុងទីន័រដែលក្រឡាប់នោះហេីយ។