នារីមានផ្ទៃពោះជាង៦ខែ ប្រុងលោត ពីលេីស្ពានអាកាសក្បាលថ្នល់ បានគេជួយចាប់ទាន់ ហេីយត្រូវក្រុមការងារនាំទៅស្នាក់នៅវិទ្យុABC ទាំងយប់
រាជធានីភ្នំពេញ ៖ នារីម្នាក់ ដោយសារចាញ់បោកប្រុសព្រាន រហូតមានផ្ទៃពោះ៦ខែ និងខឹងបងស្រីស្តីបន្ទោសដេញចេញពីផ្ទះទៀតនោះ បានមកប៉ុនប៉ងលោតទឹកសំលាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មី ប៉ុន្តែបងប្អូនអ្នកធ្វើដំណើរតាមផ្លូវឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយឃាត់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ កើតឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៧ មីនា ២០១៧ ស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះឈ្មោះរឿន ស្រីមុំ អាយុ១៨ឆ្នាំ ជាអ្នកដើរលក់សណ្តែកដីតាមហាង ស្នាក់នៅផ្ទះជួលជាមួយបងស្រី នៅម្តុំវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
តាមប្រភពពីក្រុមការងារវិទ្យុABC ឃើញហេតុការណ៍ថា គាត់កំពុងតែធ្វើដំណើរតាមផ្លូវឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ខណៈពេលនោះ ក៏ប្រទះឃើញនារីខាងលើ បានឈរយំរេរ៉លើស្ពាន រួចហើយនារីរូបនោះបំរុងឡើងលើដៃស្ពានលោតសម្លាប់ខ្លួន តែគាត់ឃើញ ហេីយជិះទៅហៅសមត្ថកិច្ចដែលនៅជិតហ្នឹង កំពុងវាស់វែងរថយន្តកូរ៉េបេីកបុកទ្រូងផ្លូវ អោយមកជួយឃាត់ និងលួងលោម ហេីយមានបងស្រីឈ្មោះ គី វី ដែលធ្វេីដំណេីរឆ្លងកាត់ ចុះមកជួយលួងលោម និងហៅរ៉ឺម៉កកង់បី ដឹកនារីរូបនោះទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។ ក្រោយពីសាកសួររួចប្អូនស្រីមិនព្រមត្រលប់ទៅផ្ទះវិញទេ គឺសុំទៅស្នាក់នៅវិទ្យុABCសិន រឿងយ៉ាងម៉េចៗទៀតចាំសាកសួរបន្ថែម បន្តិចក្រោយមកប្អូនស្រីក៏ធ្វេីដំណេីរជាមួយក្រុមការងារទៅកាន់វិទ្យុABC តាំងយប់តែម្ដង។
នារីរូបនោះបានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែរូបខឹងបងស្រីបង្កើតបានស្តីបន្ទោស ដែលខំជួយធ្វើការក្នុងផ្ទះសព្វគ្រប់បែបយ៉ាងហើយ ក៏មិនត្រូវចិត្តបងស្រីនាង ។ នៅមុនពេលកើតហេតុ បងស្រីនាងបានស្តីបន្ទោស និងបានដេញនាងចេញពីផ្ទះទៀត ហើយណាមួយរូបនាង មានផ្ទៃពោះខ្វះតែ៣ថ្ងៃទៀត បានចំនួន៦ខែហើយ ហើយកូននៅក្នុងពោះរបស់នាង គឺគ្មានឪពុកនោះទេ ដោយសារតែរូបនាងចាញ់បោកគេ ទើបធ្វើឱ្យរូបនាងពិបាកចិត្ត ទើបសម្រចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ ។
ប្រភពពី ៖ ABC FB