Pages - Menu

ការសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយមិនត្រឺមត្រូវ ថា "ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ដោយប្តីក្មេងជាគ្រូឱសថ" ត្រូវបានក្រសួងសុខាភិបាល ចេញប្រកាសព័ត៍មាន ថា មិនមានមូលដ្ឋានច្បាស់លាស់

ការផ្សព្វផ្សាយមិនត្រឺមត្រូវតាមការសែតភ្នំពេញប៉ុស្តិ៍ក្រោមចំណងជើងថា "ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ដោយប្តីក្មេងជាគ្រូឱសថ" ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាប ថា ការផ្សព្វផ្សាយ តាមកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ក្រោមចំណង ជើងថា "ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀនផ្សំ ដោយប្តីក្មេងជា គ្រូឱសថ "ព្រមទាំងបានបញ្ជាក់ថា ឱសថនេះ ផ្សំឡើង ពីឬសឈើ ពីវល្លិ៍ និងប្រទាល ដែលមាននៅតែក្នុងព្រៃភ្នំ មានប្រសិទ្ធិភាព ខ្លាំង មិនត្រឹម អាចផ្តាច់គ្រឿងញៀននោះតែម្យ៉ាងនោះទេ គឺមាន ប្រសិទ្ធិភាពច្រើនមុខ ទៀត" ដែលការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋាន បច្ចេកទេសវិទ្យាសាស្ត្រ ច្បាស់លាស់ឡើយ។  សូមអានខ្លឹមសារដើមទាំងស្រុងនៃ សេចក្តីជូនព័ត៌មានរបស់ ក្រសួង សុខាភិបាល ភ្ជាប់មកជាមួយខាងក្រោមនេះ ៖