ស្ថាបនិកដ៏ឈ្នើម នៃមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner កំពុងមានជម្ងឺជាទម្ងន់ ពេលនេះលោកកំពុងសម្រាកព្យាបាល នៅមាតុប្រទេសដើមរបស់ខ្លួន នាប្រទេសស្វីស .!
ក្នុងកំឡុងពេលនេះ លោកវេជ្ជបណ្ឌិត បានលាលែងពីតំណែងជាប្រធានពេទ្យមួយនេះ ចាប់ពីថ្ងៃ២៨ មិនា ២០១៧នេះ រហូតទៅ !
ពលរដ្ឋកម្ពុជាស្ទើររ៉ាប់ម៉ឺននាក់សម្តែងនូវទឹកចិត្តសោកសៅ យ៉ាងក្រៃលែងចំពោះដំណឹងមួយនេះ...!
កំឡុងឆ្នាំ១៩៩២ មកទល់បច្ចុប្បន្ន លោកបានសង្គ្រោះ អាយុជីវិតកុមារកម្ពុជាច្រើនបំផុត .! លោកបានប្រើប្រាស់ពេលវេលាក្នុងជីវិត ពិសេសលុយកាក់ផ្ទាល់ខ្លួនជាច្រើន មកសង្គ្រោះដល់កុមារកម្ពុជា ដោយមិនគិតពីការខាតបង់ ប្រកាន់ពូជសាសន៍ ឬការលំបាកសម្រាប់ខ្លួនឯងឡើយ៕