ស្វាគមន៍មកកាន់ Blogger News Social ពិភពចែករំលែក World Share
ស្វាគមន៍មកកាន់ Blogger News Social ពិភពចែករំលែក World Share
Pages - Menu
▼
ផ្ទុះទូ ATM ធនាគារកាណាឌីយ៉ា សង្ស័យមានគេបំផ្ទុះ តែពុំទាន់ដឹងថាក្នុងគោលបំណងអ្វីនោះទេ នៅជាប់របងពេទ្យកុមារជាតិ
ពិតជាចម្លែកណាស់! ដំណឹងបឋមពីវិទ្យុABC ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយសារមានករណីបំផ្ទុះទូ ATM មួយគ្រឿង បណ្ដាលអោយបែកកញ្ចក់ទ្វាខ្ទាតពេញដី និងរងការខូចខាតស្ទេីទាំងស្រុង ដែលជាទូATM របស់ធនាគារ កាណាឌីយ៉ា ដោយសង្ស័យមានគេបំផ្ទុះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងតែពុំដឹងថាបំផ្ទុះក្នុងគោលបំណងអ្វីនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ។ ទូរATMរបស់ធនាគារ CANADIA ដែលទីតាំងនៅជាប់របងមន្ទីរពេទ្យកុមារជាតិ ទល់មុខសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។៚