បុរសម្នាក់ប្រកាសជូនទូរស័ព្ទ Iphone 6Plus​ ទៅឲ្យលោកពូប៉ូលីសដែលផ្អាកការងារថ្មីៗនេះ​ បើបងប្អូនណាស្គាល់លេខពូប៉ូលីសនោះជួយ Share ប្រាប់ផង!



ហ្វេសប៊ុក​ ៖ នៅមុននេះបន្តិច ​វេលាម៉ោង ១០:៣០នាទីយប់​ ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០១៨នេះ មានបងប្រុសម្នាក់ឈ្មោះ Piseth Ouk បានបង្ហោះលើហ្វេសប៊ុកគាត់ថា "អធ្យាស្រ័យ អ៊ុំពូមីងបងប្អូនមិត្តភក្កិនៅក្នុងប្រពន្ធ័ Facebook ទាំងអស់គ្នា មានបំណងជូនទូរស័ព្ទ Iphone 6Plus មួយគ្រឿង ដល់លោក កៅ សំអុល មន្ត្រីប៉ូលីស​ដែលផ្អាកការងារបន្ទាប់ពីបានប្រើហិង្សាលើអ្នកគ្រូពេទ្យដែលជិះបញ្ច្រាសផ្លូវកាលពីថ្មីៗនេះ " ។

បើមានអ្នកស្គាល់លេខទូរស័ព្ទគាត់ អាច Chat មកទៅកាន់ Facebook របស់បងប្រុសឈ្មោះ Piseth Ouk ដោយក្តីរីករាយនិងជួយ Share ចែករំលែកផងចុះ...៕

Karaoke យីហោ ម៉ាន់នី នៅតាមផ្លូវ២០០៤លក់កោភ្ញៀវហើយឃាត់ភ្ញៀវបម្រុងវាយទៀតផឹកអស់១០មុឺន គិតលុយអស់៥៨មុឺន


រាជធានីភ្នំពេញ ៖ បើលោកអ្នកធ្វើដំណើរ តាមបណ្តោយ ផ្លូវ២០០៤ ពីស្តុបណូគាឆ្ពោះទៅ ប្រលាន យន្តហោះលោកអ្នកនិងឃើញ យីហោ ខារាអូខេ ជាច្រើនស្ទើរតែរាប់មិនអស់ បើជិះងាក មើលវិញ ច្បាស់ជាគ្រិចក ជាក់ជាមិនខាន តួរយ៉ាងនៅ ម៉ោងជា១១យប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ នេះបាន កើតរឿងភ្ញាក់ផ្អើលមួយដែល នឹកស្មានមិនដល់ គឺខារាអូខេយីហោ(ម៉ាន់នី) ដែលនៅខាងស្តាំដៃ ជិៈពីស្តបណូគាទៅ បានកាក់ហៅភ្ញៀវអោយ ចូលក្នុងខារាអូខេ ដោយប្រាប់តំលៃធូរធ្លៃ គឺមួយឈុតស្រាគិតតែ២០ដុល្លារតែប៉ុណ្ណោះ។ 

តែអ្វីដែលអ្នកមើលការខុសត្រូវបានប្រាប់ទៅអ្នកដែលចូលនោះវាមិនដូចគ្នាសោះឡើយ ហើយរឿងនោះបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរបន្ទាប់ពីមានភ្ញៀវបីនាក់បានចូលតាមការកាក់ហៅរបស់បុរសខាងលើ គឺបុរសទាំងបីបានខលទៅលេខបញ្ចាំបញ្ជរបស់ប៉ូលីសប្រាប់ថាខាងខារាអូខេ បានគិតលុយលើសច្រើនណាស់ហើយក៏ចង់វាយទៀតបន្ទាប់ពីគ្មានលុយគ្រប់ចំនួន។ បុរស់ទាំងបីបានប្រាប់ថា លុយដែលខាងខារាអូខេ គិតនោះគឺអស់៥៨មុឺនរៀល ខណៈដែលពួកខ្លួនផឹកមិនអស់១០មុឺនរៀលផង ។

បន្ទាប់ពីមានការឆោឡោឡើងសមត្ថកិច្ចខណ្ឌ ពោធិសែនជ័យបានចុះទៅដល់រួចឃាត់អ្នកមើលការម្នាក់យកមកប៉ុស្តិដើម្បីធ្វើការសួរនាំ បន្ទាប់ពីសួររួចមក គឺខាងខារាអូខេយីហោ(ម៉ាន់នី)ពិតជា កោភ្ញៀវពិតប្រាកដមែន។

ហើយសូមបញ្ចាក់ថារឿងខារាអូខេនៅតាមផ្លូវ២០០៤ ដែលតែងតែកោភ្ញៀវគឺកើតស្ទើរតែរាល់ថ្ងៃផងដែរ ដូចននេះបងប្អូនដែលមានបំណងចូលខារាអូខេម្តុំនេះសូមពិចារណាសិន។

ចោរគាស់ហាងទូរស័ព្ទ អេង លៀង ប្រមូលអស់ពីហាង មិនរំខានសមត្ថកិច្ចក្រុងតាខ្មៅសោះឡើយ!

ក្រុងតាខ្មៅ ៖ សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៩:៤០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ហាងលក់ទូរស័ព្ទឈ្មោះ : អេង លៀង នៅក្រុងតាខ្មៅ ត្រូវបានក្រុមចោរ លួចគាស់ហាង ចូលយកទូរស័ព្ទ អស់រាប់រយគ្រឿង តំលៃសរុបជិត 20,000$ ដែលមិនរំខាន សមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៍ឡើយ។

សូមបងប្អូន ប្រុងប្រយ័ត្ន ឲ្យខ្លាំងមែនទែន!

ចោរនេះ ប្រហើនខ្លាំងណាស់ វាហ៊ានបង្ហាញមុខក្នុង Camera ទៀតប្រហែលជា ខ្សែ និងខ្នង់វាក្រាស់ហើយ បានជាវាមិនខ្លាចអីសោះ ?

ប្រភពពីព័ត៌មានបន្ទាន់ៗក្នុងសង្កម

មនុស្សសព្វថ្ងៃ យកចិត្តទុកដាក់លើឋានៈ មុខងារធំជាងអ្វីៗ!

រឿងនិទាន ៖ នៅក្នុងវិហារលើភ្នំ មានសត្វលា មួយក្បាល មួយថ្ងៃៗត្រូវគេប្រើឲ្យកិនម្សៅធ្វើការងារ យ៉ាងលំបាក។ យូរៗទៅសត្វលាធុញទ្រាន់ស្អប់ និងការរស់នៅក្នុងជីវភាពសាមញ្ញដូចនេះណាស់។ រាល់ថ្ងៃចេះតែគិតថាបើអញអាចចាកចេញពីទីនេះបានទៅឃើញពិភពខាងក្រៅ មិនបាច់ចាំមកអូស កិនម្សៅរាល់ថ្ងៃអ៊ីចឹង មិនដឹងជាល្អយ៉ាងណា សប្បាយយ៉ាងណាទេណស????

មានថ្ងៃមួយឱកាសបានមកដល់ លោកសង្ឃបាននាំ សត្វលាចុះពីភ្នំដើម្បីដឹកទំនិញ។ សត្វលាសប្បាយ ចិត្តក្រៃលែង។
ពេលមកដល់ទីប្រជុំជន លោកសង្ឃដាក់ឥវ៉ាន នៅលើខ្នងលា ដើរតាមផ្លូវ សត្វលាឃើញមនុស្សម្នា ទាំងឡាយសុទ្ធតែឱនក្បាលលុតជង្គង់គោរពហើយអង្អែលក្បាលរបស់ខ្លួនទៀត ក្នុងចិត្តមានការរំភើប ខ្លាំងណាស់ ("យី!!! មិននឹកស្មានថាអញត្រូវបាន ពួកមនុស្សទាំងឡាយគោរពកោតខ្លាចយ៉ាងនេះសោះ!!!!!")។ ពេលដែលវាឃើញមនុស្សដើរមក វាងើយក្បាលយ៉ាងខ្ពស់ដើរទៅមុខយ៉ាងមានអំណាចនៅកណ្តាលផ្លូវដើម្បីទទួលការគោរពរបស់មនុស្សម្នា យ៉ាងមានអំនួតបំផុត! ពេលមកដល់លើភ្នំវិញ សត្វលាយល់ថាខ្លួនឯងមានឋានៈខ្ពងខ្ពស់ណាស់មិនសមនៅធ្វើការធ្ងន់ក្នុងវិហារអ៊ីចឹងទេ សមតែចុះពីភ្នំឲ្យគេគោរពបូជា អ៊ីចឹងហើយទោះ ជាស្លាប់ក៏មិនព្រមនៅអូសរទេះកិនម្សៅតទៅទៀតដែរ!!!!

លោកសង្ឃអស់ជម្រើសក៏បានលែងឲ្យសត្វលាចុះពីភ្នំ។ ពេលមកដល់ជើងភ្នំ លាបានឃើញមនុស្សម្នា មួយហ្វូងកំពុងរៀបចំពិធីដង្ហែរក្បួន វាយស្គរ គោះឃ្មោះ ស្មានតែគេមកទទួលស្វាគមន៍ខ្លួន ក៏ដើរយ៉ាងសង្ហារ ទៅឈរកណ្តាលផ្លូវ។ មនុស្សម្នាឃើញសត្វលា ឈរបាំងផ្លូវទៅមុខមិនរួច ក៏ខឹងសម្បារនាំគ្នា វាយផងគប់ផង សត្វលា ត្រូវរបួសធ្ងន់ស្ទើស្លាប់ខ្លួន ប្រឹងរត់គេចចេញយ៉ាងវេទនាឡើងភ្នំវិញប្រាប់លោកសង្ឃទាំងមិនអស់ចិត្តថា:" គិតទៅមនុស្សលោក ពិតជាសាហាវមែន លើកទីមួយឃើញខ្ញុំគោរពផង លុតជង្គងផង ខ្លាចខ្ញុំ តែថ្ងៃនេះឃើញខ្ញុំបែរជាហ៊ាន លើកដៃវាយខ្ញុំស្ទើស្លាប់ទៅវិញ???"

លោកសង្ឃ:" ឱសត្វលា លាល្ងីល្ងើអើយ! មនុស្សម្នាគោរពនោះគឺជាបដិមារូបព្រះដែលនៅលើខ្នងឯងឯណោះទេ មិនមែនជាឯងឡើយ!!!" អកុសលធំបំផុតរបស់មនុស្សគឺ មិនស្គាល់ខ្លួនឯង ថាជាអ្នកណា??? ចាកចេញពីតំណែងរបស់អ្នក អ្នកជាអ្វីក៏មិនមែន!

រាល់ថ្ងៃយើងម្នាក់ៗសុទ្ធបានឆ្លុះកញ្ចក់មើលមុខ តែយើងមិនបានសួរខ្លួនឯងថាខ្លួនឯងជានណា??? បានស្គាល់ខ្លួនឯងច្បាស់ពិតប្រាកដឬអត់???" ពេលអ្នកមានទ្រព្យសម្បត្តិ គេគោរពនោះគឺទ្រព្យធនរបស់អ្នក មិនមែនជាអ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថាគេគោរពកោតខ្លាចអ្នក។

ពេលអ្នកមានអំណាច គេគោរពកោតខ្លាចនោះ គឺអំណាចរបស់អ្នកទេ! តែអ្នកខ្លួនឯងយល់ច្រលំថា គេគោរពកោតខ្លាចអ្នក។

ពេលអ្នកមានសម្រស់ស្រស់សោភា គេឈ្លក់វង្វេងតែសម្រស់រយៈពេលខ្លីរបស់អ្នក តែគេមិនបានឈ្លក់វង្វេងដោយសារអ្នកទេ! តែអ្នកខ្លួនឯងគិតថាគេវង្វេងវង្វាន់ព្រោះតែអ្នក។

នៅពេលដែលទ្រព្យធន បុណ្យស័ក្ក រូបសម្រស់ បាត់បង់ទៅតាមអាយុកាល អ្នកនឹងត្រូវគេស្អប់ខ្ពើម បោះបង់....... មនុស្សម្នាគោរពតែអ្វីដែលជាតម្រូវការ របស់គេ តែមិនមែនជា"អ្នក"ឡើយ។

សំខាន់យើងត្រូវរៀនស្គាល់ខ្លួនឯងច្បាស់!!!
(ប្រភពពីមិត្តបណ្តាញសង្គម -​ ពិភពចែករំលែក​)

តារាសម្តែង ហ្វីហ្វី ត្រូវបានជនជាតិចិនជាថៅកែខារ៉ាអូខេ ប្រើហិង្សាលើរូបនាង កាលពីយប់ម្សិលមិញ​ បានសម្រេចប្ដឹងបន្តនៅក្រសួងមហាផ្ទៃ សុំឲ្យជួយរកយុត្តធម៍ផង!

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ល្ងាច​ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បុរស​ជនជាតិ​ចិន​ដៃដល់ ដែល​បង្ក​ហិង្សា​ទៅ​លើ​នារី​ម្នាក់ នៅ​ហាង​ខាង​រ៉ា​អូ​ខេ​មួយ​កន្លែង នៅ​ក្នុង​បរិវេណ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា មិន​ទាន់​ចេញ​មក​ដោះស្រាយ​នៅឡើយ​ទេ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ជនជាតិ​ចិន ដែល​គេ​ស្គាល់​ថា ជា​មិត្តភក្តិ​របស់​ថៅកែ​ហាង​ខារ៉ាអូខេ យីហោ QI HAO GONG GUAN​ ដែល​មា​នទី​តាំងនៅ​ក្នុង បរិវេណ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា ដែល​បាន ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​កាលពី​យប់មិញ​នោះ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ រូបគេ​នៅ​មិន​ទាន់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​។ 
ហើយ​នារី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់ ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​នាង​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨​កន្លង​មកនេះ មាន​ហេតុការណ៍​មួ​យក​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​ដឹង​ថា ត្រូវជា​មិត្តភក្តិ​របស់ លោក​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ QI HAO GONG GUAN ដែល​មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ផ្សារ បឹង​ត្របែក​ផ្លា​ហ្សា បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ទាត់​ធាក់​ទៅ​លើ​នារី​ម្នាក់​។
ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ បុរស​ជនជាតិ​ចិន​ជា​ជន​ដល់​នោះ​ក៏​យល់ព្រម​សង​ថ្លៃ​ជំងឺ​ចិត្ត ទៅ​លើ​រូប​នារី​គ្រោះ​ដើម្បី​បញ្ចប់រឿង​ដែរ តែ​នាង​មិន​ព្រម​ទទួលយក​ឡើយ ដោយ​នាង​ទារ​សំណង​រហូត​ទៅ​ដល់​ចំនួន​៥​ពាន់​ដុល្លារ តែ​មិន​ព្រមព្រៀង​គ្នា ទើប​នារី​រង​គ្រោះ​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​តែ​ម្តង​។
នារីរងគ្រោះត្រូវគេស្គាល់ថាឈ្មោះ ហ្វី ហ្វី និងជាតារាសម្ដែង​ផងដែរ។
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​នារី​រង​គ្រោះ​មក​ដាក់​ពាក្យ បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​រួច​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ភាគី​ទាំង​ពីរ​មក​ធ្វើការ ដោះស្រាយ​គ្នា​ម្តងទៀត​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤​នេះ​។
រហូត​មក​ដល់​ម៉ោង​២​ដូច​កាលកំណត់ គេ​បានឃើញ​មាន​តែ​វត្តមាន​របស់​នារី​រង​គ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ​មក​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ចំណែក​បុរស​ជនជាតិ​ចិន​ជា​ជន​ដៃដល់​មិន​បាន​មក​តាម​កាលកំណត់​ឡើយ ដោយ​ប្រាប់​ថា (​រូបគេ​ជាប់រវល់​) ហើយ​នាង​ក៏​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម ដល់​នាង​បន្ត​ទៀត​ផង​ដែរ​៕