ខួបគម្រប់៥ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុត (Video inside)

[ពិភពចែករំលែក ដកស្រង់ពី Fresh News]
រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ គឺជាគម្រប់៥ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិមានសន្តិភាព បានសម្តែងនូវក្តីអាឡោះអាល័យដល់សម្តេចព្រះបរមរតនកោដ្ឋ ព្រមទាំងបានស្នើដល់អ្នកចូលរួមកម្មវិធី និងសិស្សៗទាំងអស់ក្រោកឈរស្មឹងស្មាធិ៍រយៈពេលប្រមាណ ១នាទីផងដែរ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

នៅចំពោះមុខមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សៗ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានប្រឹងប្រែងលះបង់អស់ព្រះកាយពល និងបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកទៀតថា ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គទេនោះ ប្រទេសកម្ពុជា ក៏មិនអាចទទួលបានឯករាជ្យពីប្រទេសបារាំង ហើយកម្ពុជា អាចនឹងនៅតែជាដែនដីរបស់បារាំងនៅឯនាយសមុទ្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឡឹកផងដែរថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ជាតួអង្គដ៏សំខាន់ ដែលនាំឲ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលត្រួសត្រាយផ្លូវនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ បន្តថា បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំនូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឲ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

សូមបញ្ជាក់ថា សម្តេច​ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង ​១​៖​២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។
ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា
សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕៚

☑️សូមទស្សនានូវកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ 
ដ៏ឧត្ដុង្គឧត្ដមរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៖


Breaking News | ផឹកស៉ីច្រៀងឌឺដងគ្នា ប៉ូលីសព្រហ្មទណ្ឌម្នាក់ ទាញកាំភ្លើងបាញ់៣គ្រាប់ ប្រហារសន្តិសុខម្នាក់ស្លាប់ទាំងយប់!​


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៩:៤០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ មានករណីឃាតកម្មមួយ កើតឡើងនៅចំណុចហាងលក់គ្រឿងក្លែម មួយកន្លែងស្ថិតនៅផ្លូវលំក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​
ជនរងគ្រោះឈ្មោះ សែម ប៊ុនថន ភេទប្រុស អាយុ៥០ឆ្នាំ ជាអតីតសន្តិសុខផ្សារស្ទឹងមានជ័យ បច្ចុប្បន្នធ្វើជា សន្តិសុខក្រុមហ៊ុនឯកជន នៅពោធ៍សែនជ័យ ស្នាក់នៅផ្ទះជួលភូមិទ្រា ស្លាប់នៅកន្លែងកើតហេតុ​។​
ជនល្មើសឈ្មោះសាន បុរី ភេទប្រុស អាយុ38ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌ កំរិតស្រាលក្រុងភ្នំពេញ ស្នាក់នៅផ្ទះលេខ៣១២ ក្រុម១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១។​

#ដំណើររឿង ៖ ជនបង្កហេតុដែលជាអ្នកធ្វើការប៉ូលីស ព្រហ្មទណ្ឌកម្រិតស្រាល បានចូលទៅហាងផឹកស៊ី គ្រឿងក្លែម កើតហេតុខាងលើ ក៌មានការច្រៀងលេង ផឹកស៊ីដឺដងជាមួយជនរងគ្រោះដែលជាសន្តិសុខឯកជន រំពេចក្រោយមក ជនបង្កហេតុខឹងសម្បារ និងសន្តិសុខឯកជននោះក៏ចេញទៅផ្ទះយកកាំភ្លើងម៉ាករ៉ូឡូ មកបាញ់តំរង់ទៅជនរងគ្រោះចំនួន៣គ្រាប់ ស្លាប់នៅកន្លែងតែម្តង ។ សូមបញ្ជាក់ដែលថា ជនបង្កហេតុពីមុន ក៌ធ្លាប់ផឹកស៊ី ខឹងប្រពន្ធ រួចទាញកាំបិតអារក ប្រពន្ធខ្លួនឯងម្តងរួចហើយ តែប្រពន្ធ័រត់ចេញផុត ។

ក្រោយកើតហេតុភ្លាមៗនោះជនសង្ស័យក៏ត្រូវបានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗនិងនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីធ្វើការសាកសួរនិងកសាងសំនុំរឿងតាមច្បាប់។​





ពិភពចែករំលែក

ជួយបោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញាតំណាងកម្ពុជាយើង ​ដោយគ្រាន់តែ​ចុច​ Like រូប ខ្លឹម ស្រីគា ដែលជាកញ្ញាឯក Miss Grand Cambodia 2017 ដែលកំពុងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅវៀតណាម




[ពិភពចែករំលែក] 

កញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅលើទឹកដីនៃប្រទេសវៀតណាម។ ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ២០១៧នេះ ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ។



បញ្ជាក់ | ប្រិយមិត្ត​អាច​​បោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញ​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ចុច​ Like រូប​របស់​ពួក​គេ៖
សូមជួយបោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញាតំណាងកម្ពុជាយើង ​ដោយគ្រាន់តែ​ចុច​ Like រូបនិងជួយ Share បន្តឲ្យដឹងផង!​៖

បេក្ខនារីស្រស់ស្អាត និងពោពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។ កញ្ញា ខ្លឹម ស្រីគា អាយុ១៨ ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ គ្រងមកុដ Miss Grand Cambodia 2017។ នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ទេវីក្រុងកម្ពុជាធិបតី!» ដោយនាងក៏បានបង្ហាញភាពទន់ភ្លន់នៅលើវេទិកាគួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យនាងទទួលបាននូវការលេចធ្លោរមិនធម្មតាផងដែរ នៅក្នុងវេទិកាដែលចម្រុះដោយស្រីស្អាតនាយប់នោះ។ ការប្រកួតនេះនៅមានដំណាក់កាលច្រើនទៀត ដោយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី២៥ តុលា ទើបបញ្ចប់ការប្រកួត ដោយការប្រកួតនោះនឹងកាន់តែមានសភាពតានតឹងសម្រាប់ស្រីស្អាតកម្ពុជា និងបេក្ខនារីទាំងអស់។ កញ្ញា ខ្លឹម ស្រីគា ត្រូវគេឃើញរំលេចសម្រស់នៅក្នុងព្រឹត្តិការណ៍នោះមិនចាញ់ស្រីស្អាតមកពីតំណាងប្រទេសផ្សេងនោះទេ បើទោះជាក្ដីសង្ឃឹមរឿងបានម្កុក និងបានតំណែងដូចជា តំណែងអ្នកស្លៀកពាក់សម្លៀកបំពាក់ប្រចាំជាតិបានស្អាតជាងគេ អ្នកស្លៀកសម្លៀកបំពាក់ហែលទឹកបានល្អជាងគេ និងអ្នកមានប្រជាប្រិយភាពជាងគេប្រចាំកម្មវិធីនៅមិនទាន់ប្រាកដក្នុងដៃ។ យ៉ាងណាមិញ ក៏ជាមោទនភាពមិនធម្មតាផងដែរ ដែល កញ្ញា ខ្លឹម ស្រីគា បានតំណាងឲ្យកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកួតដណ្ដើមម្កុដជាទ្រង់ទ្រាយធំ។

នេះជាការប្រកួតម្កុដ Miss Grand លើកទី៥របស់ពិភពលោកដែលបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយត្រូវបានប្រទេសវៀតណាមជ្រើសយកកោះត្រល់ជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្អួតភ្ញៀវអន្តរជាតិ៕


សុទ្ធ​តែ​ស្អាត! ២១ឈុត​តំណាង​ជាតិ​ពិសេសៗ​របស់​ Miss Grand International នៅប្រទេសវៀតណាម
កម្មវិធី​ប្រកួត​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ Miss Grand International ប្រចាំ​ឆ្នាំ​២០១៧​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ដោយ​មាន​ស្រី​ស្អាត​មក​ពី​ច្រើន​ប្រទេស​ចូល​រួម​ប្រកួត​។ កាល​ពី​យប់​មិញ​នេះ​កម្មវិធី​ខាង​លើ​បាន​ឈាន​ដល់​ដំណាក់កាល​​បង្ហាញ​ឈុត​តំណាង​ជាតិ​រួច​ហើយ ដោយ​ឈុត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ច្នៃយ៉ាងសម្រិតសម្រាំង និង​ពោរពេញ​ដោយ​អត្ថន័យ​សម្រាប់​ប្រទេស​ប្រទេស​នីមួយៗ។
គួររម្លឹក​ថា​កម្មវិធី​ប្រកួត​ Miss Grand International 2017 ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី០៩​ តុលា កន្លង​ទៅ និង​ត្រៀម​បញ្ចប់​នៅ​ថ្ងៃ​ទី​​២៥ ខែ​តុលា ឆ្នាំ២០១៧​ខាង​មុខ​នេះ​ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល។
តែ​មុន​ដឹង​ពី​លទ្ធផល​ សូម​ទស្សនា​ឈុត​តំណាង​ជាតិ​ពិសេសៗ​របស់​ Miss Grand International 2017៖

កម្ពុជា

អាហ្សង់ទីន

ប្រេស៊ីល

សាធារណរដ្ឋ ឆេក

ចិន

គុយ​បា

សាធារណរដ្ឋ ដូមីនីកេន​

អេហ្ស៊ីប

អាល្លឺម៉ង់

ឥណ្ឌា

ឥណ្ឌូណេស៊ី

ឡាវ

មីយ៉ាន់ម៉ា

នីការ៉ាហ្គ័រ

ប៉ាណាម៉ា

ប៉េរូ

ហ្វីលីពីន

ស្រីលង្កា

ថៃ

វៀតណាម
ប្រិយមិត្ត​អាច​​បោះ​ឆ្នោត​ទៅ​កាន់​បវរកញ្ញ​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ចុច​ Like រូប​របស់​ពួក​គេ៖

រូបភាព៖ FB Miss Grand International